លោក ហ៊ុន ម៉ានី៖ ការងារស័្មគ្រចិត្ដជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ នៃការចេះជួយគ្នាទៅវិញទៅមក និងអភិវឌ្ឍសង្គមជាតិ

FN ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ការងារស័្មគ្រចិត្ដ ជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ ដល់អ្នកជុំវិញខ្លួន ដោយមិនដឹងខ្លួនពិសេស​ពេលចេញទៅអនុវត្ដន៍ការងារនីមួយៗ ដើម្បីជួយកិច្ចការងារមនុស្សធម៌ ជួយជនងាយរងគ្រោះ ពិសេសប្អូនៗធ្វើចរាចរណ៍នៅតាមស្ដុបនីមួយៗ និងសកម្មភាពជាច្រើនផ្សេងទៀ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសបំពាក់ឯកសណ្ឋានលើកទី២ ឆ្នាំ២០១៧​ ដល់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជា ចំនួន២០៧នាក់ នៅសាកលវិទ្យាល័យ វិទ្យាសាស្ដ្រ សុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ ។ លោក ហ៊ុន ម៉ានី បានថ្លែងថា «ការងារស្ម័គ្រចិត្ដ ជាការងារមួយចេញពីបេះដូង ដោយមិនមែនធ្វើដើម្បីទទួលបានប្រាក់កម្រៃនោះទេ ហើយការងារស្ម័គ្រចិត្ដ ជាការងារមួយ បន្ថែមទៅលើការងារប្រចាំថ្ងៃរបស់យើង ដូច្នេះយើងត្រូវឆ្លៀតឱកាសឲ្យបាន ក្នុងកម្រិតណាមួយ តាមរយៈការងារស័្មគ្រចិត្ដ លះបង់ដើម្បីជួយដល់សង្គម ជួយជនងាយរងគ្រោះ មិនថាអ្នកណានោះទេ ព្រោះរស់នៅលើទឹកដីយើងតែមួយ។ ពិសេសការងារស័្មគ្រចិត្ដ នឹងបណ្ដុះបណ្ដាលឲ្យយើង ចេះដឹកនាំ ចេះរកគន្លឹះ ក្នុងការដោះស្រាយធ្វើអ្វីមួយដោយ ជួយសង្គមជាធំ»។ លោកបានថ្លែងទៅកាន់សមាជិកថ្មី ក្លឹមយុវជនកាកបាទក្រហមកម្ពុជាថា «ពេលប្អូនចេញទៅធ្វើសកម្មភាពកាកបាទក្រហមក្ដី … Continue reading លោក ហ៊ុន ម៉ានី៖ ការងារស័្មគ្រចិត្ដជាធនធានមួយដ៏សំខាន់ ក្នុងការបង្ហាញនូវគំរូល្អ នៃការចេះជួយគ្នាទៅវិញទៅមក និងអភិវឌ្ឍសង្គមជាតិ